
កាលពីថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា កន្លងទៅនេះ ការប្រកួតជ្រើសរើសជើងឯកអុករហ័ស ពានរង្វាន់អុកអន្តរជាតិ ខ្មែរកូដឺ បានបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាម ប្រព័ន្ធស្វីស ៧ ជុំ ដោយមាន វិញ្ញាសាគ្រប់គ្រងពេលវេលា ១៥ នាទី បូកថែម ១០ វិនាទី ក្នុងមួយទឹក។
ការប្រកួតនេះមានកីឡាករសរុប ៤៨នាក់ ក្នុងនោះមានកីឡាករជនជាតិបរទេស ៧ នាក់ និងកីឡាការិនី ៧នាក់។
សូមចូលរួមអបអរសាទរចំពោះជ័យលាភី និងកីឡាករឆ្នើមទាំងអស់៖
១. ជ័យលាភីលេខ១: កុមារា វង្ស សុបញ្ញាស័ក្តិ (អាយុ ១២ឆ្នាំ) ទទួលបានពិន្ទុសរុប ៧ លើ ៧ ប្រកួត។
២. ជ័យលាភីលេខ២: លោក លន់ ចាន់ ប៉ូលី ទទួលបានពិន្ទុសរុប ៥,៥ លើ ៧ ប្រកួត។
៣. ជ័យលាភីលេខ៣: លោក វេជ្ជបណ្ឌិត ថៃហ័រ វ៉េហ្គង់ ទទួលបានពិន្ទុសរុប ៥,៥ លើ ៧ ប្រកួត។
ពានរង្វាន់ពិសេស
៤. កីឡាការិនីឆ្នើមបំផុត: កញ្ញា ប៉ុន សុព័រវត្តី ទទួលបានពិន្ទុសរុប ៤ លើ ៧ ប្រកួត។
៥. កីឡាករវ័យក្មេងបំផុត: កុមារា ចាង ណាវីរីន (អាយុ ៨ឆ្នាំ)
ការចូលរួមយ៉ាងផុសផុលពីសំណាក់កីឡាករ កីឡាការិនីទាំងអស់ រួមទាំងកីឡាករវ័យក្មេងថ្នាលក្រោម ១២ឆ្នាំ ចំនួន ៦ នាក់ បានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានន័យ និងពោរពេញដោយភាពរីករាយ។


Comments